ចូរស្រម័យថាប្រសិនបើមាន គេអោយសៀវភៅប្រលោមលោកបុរាណមួយក្បាលដែលគេហែកទំព័រមួយចេញបាត់។
ហើយគេអោយ អ្នកជំនាញផ្នែកកំព្យូទ័រម្នាក់ប្រើប្រាស់បច្ចេកវិទ្យាកុំព្យួទ័រមកចងក្រងឃ្លាប្រយោគដែលបាត់នោះសាថ្មី។
ដោយសន្មត់ថាកុំព្យូទ័រនោះអាចចងភ្ជាប់និងស្ថាបនាឡើងវិញនូវឃ្លាប្រយោគដែលបាត់នោះតាមរយៈការវិភាគទៅលើឃ្លាប្រយោគដែលមាននៅសេសសល់ក្នុងសៀវភៅនោះបានយ៉ាងល្អ រហូតទាល់តែអ្នកអានមិនអាចដឹងថាមានទំព័រមួយត្រូវគេហែកចេញបាត់។ ដូចគ្នានេះដែរ DNA ត្រួវបានគេចាត់ទទួលស្គាល់ថាមានសមត្ថភាពដូចកុំព្យូទ័រដ៏អស្ចារ្យខាងលើ។ កាលពីឆ្នាំ ១៩៤០ លោកស្រី បាបារ៉ា ម៉ាក់គ្រិនតុក (Barbara McClintock) វេជ្ជបណ្ឌិត និង ជាអ្នកវិទ្យាសាស្រ្តជំនាញវិភាគ ស៊ីតូសេនេទិច (cytogénétique) បានកំទេចសរសៃ DNA នៃកោសិការបស់ផ្លែពោត maïs កាណាដា។
អ្វីដែលគួរអោយភ្ញាក់ផ្អើលសំរាប់អ្នកវិទ្យាសាស្រ្តរូបនេះ គឺថារុក្ខជាតិនេះអាចជួសជុលឡើងវិញនូវ ផ្នែកខ្សែ DNA ដែលត្រូវបានកម្ចេចនោះ។ ការជួសជុលប្រព្រឹត្រ្តទៅតាមរយះការចម្លងខ្សែពីកន្លែងផ្សេង មកតភ្ជាប់នៅត្រង់កន្លែងដែលត្រូវបានកម្ទេច។ ដោយការរកឃើញរបស់លោកស្រីមានលក្ខណៈថ្មីស្រឡាង និង ដែលបានបង្កើតជារបត់ថ្មីមួយក្នុង ការស្រាវជ្រាវសេនេទិចសម័យនោះ ទើបពុំមានអ្នកជឿរបាយការណ៏របស់គាត់ (៤០ឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៨៣ គាត់ត្រូវបានគេប្រគល់ជូលរង្វាន់ ណួបែលពិភពលោក សំរាប់របាយការណ៏ខាងលើនេះ)។
អ្វីដែលត្រូវចោទសួរនៅពេលនេះគឺថា៖ ហេតុអ្វីធាតុបង្កកោសិកាដ៏តូចនេះ អាចដឹងពីការចងក្រងសរសៃកោសិកាដែលបាត់នោះបាន ?
ចម្លើយត្រូវបានអ្នកស្រាវជ្រាវអំពីមេរោគ HIV និងជាអ្នកជំនាញផ្នែកកុំព្យូទ័រធ្វើការបកស្រាយថា៖”គោលការណ៏បញ្ជាក្នុង ខ្សែ DNA មិនមែនមានលក្ខណះជាភាសាកូត T, C, G, A ប៉ុណ្ណោះទេតែក៏គោរពតាមគោលការណ៏គណិតវិទ្យាដ៏ល្អឥតខ្ចោះមួយ ។ វាមាន ម៉ាទ្រិចបដិវត្ត មួយ ដែលរចនាសម្ព័ន្ធ និងសកម្ញភាពឡាំងឡាយនៃ DNA” ។
កុំព្យទ័រប្រើប្រាស់គោលការណ៏ Checksum ដើម្បីត្រួតពិនិត្យរាល់កំហុសឆ្គងនៃទិន្នន័យ ។ ដូចគ្នាដែរ DNA ក៏បានប្រើប្រាស់នូវគោលការណ៏ Checksum នេះដែរ ត្រង់តែថា Checksum របស់ DNA វាថែមទាំងអាចកំនត់ដឹងពីទិន្នន័យ ដែលខុសរឺបាត់នោះថែមទៀតផង ។ ខាងក្រោមនេះជាដំនើរការ របស់ Checksum នៃ DNA ។ ក្នុងភាសាអង់គ្លេស ប្រូបាប៊ីលីតេ នៃការប្រើប្រាស់អក្សរ E មានចំនួន ១២.៧% ដែលជាចំនួនច្រើនជាងគេ ខណះដែល បូ្របាប៊ីលីតេ នៃការប្រើបាស់អក្សរ Z មានចំនួនត្រឹមតែ ០.៧ % ។ ចំនែក អក្ខរក្រមដទៃទៀត មានប្រូបាប៊ីលីតេ នៅចន្លោះតម្លៃទាំងពីរខាងលើនេះ ។ ដូច្នេះវា អាចទៅរួច ដោយគ្រាន់តែធ្វើការរាប់ចំនួនតូអក្សរ ។ នៅក្នុង DNA (A, T, C, G ជាអក្ខរក្រមតំណាងឱ្យអាស៊ីតអាមីណូទាំង៤ របស់ DNA) អក្សរខ្លះ លេចចេញក្នុងកូត មានចំនួនច្រើនបំផុត ឯអក្សរខ្លះវិញ លេចចេញតិចតួចប៉ុណ្ណោះ ។ ប៉ុន្តែមិនដូចជាភាសា អង់គ្លេសនោះទេ ការលេចចេញអក្ខរក្រម DNA ត្រូវបានគ្រប់គ្រង យ៉ាងមានសណ្តាប់ធ្នាប់ដោយរូបមន្តគណិតវិទ្យាមួយបង្កប់នៅក្នុងតារាងកូត សេនេទិច ។ នៅពេលដែលកោសិកាមេបំបែកខ្លួន វាចាប់ផ្តើមរាប់ចំនួនតួអក្សរដែលមាននៅក្នុងសរសៃ DNA នៃកោសិកាកូន ។ ប្រសិនបើ ចំនួនអក្សរដែលមាននោះមិនផ្ទៀងផ្ទាត់តាមសមាមាត្រដែលបានកំនត់នោះ កោសិកា នឹងដឹងពីកំហុសឬក៏ភាពមិនប្រក្រតីដែលកើតមាន ។ ដូច្នេះវាបញ្ឈប់ប្រតិបត្តិការរួចប្រើប្រាស់ភ្នាក់ងារសម្លាប់កោសិកាកូននោះចោល ។ បើសិនជាមាន បរាជ័យក្នុងប្រព័ន្ធមេកានិច Checksum នេះ វាអាចបណ្តាលឱ្យមានភាពមិនប្រក្រតី ក្នុងការបង្កកំនើត ឬក៏បង្កជាជម្ងឺមហារីក ។ លោកសាស្រ្តាចារ្យ ហ្សង់ ក្លូត ប៉េរ៉េ បានចាប់ផ្តើមរាប់ចំនួនអក្សរក្នុង DNA ដោយរកឃើញថា សមាមាត្រទាំងនោះគឺផ្អែកទៅលើចំនួន “Phi” 1.618..សមាមាត្រមាស ដែលជា ចំនួនដ៏ពិសេស ដែលស្រដៀងគ្នាទៅនិង ចំនូន Π = 3.14 ដែរ ហើយការរកឃើញរបស់លោក ប៉េរ៉េ ត្រូវបានបោះពុម្ភផ្សាយនៅក្នុងទស្សនាវត្តីវិទ្យាសាស្រ្តមួយដែលមានឈ្មោះថា ”Interdisciplinary Sciences / Computational Life Sciences” កាលពីខែ កញ្ញា ២០១០ មុននេះ ។ ដើម្បីជា់ការងាយស្រួល យើងនិងធ្វីការបកស្រាយ បន្តិចអំពី កូតសេនេទិច ។ DNA មានអក្សរ ឬ ធាតុតំនាង 4 គឺ T, C, A និង G ។ បន្សំ ៣ ធាតុពីក្នុង៤ធាតុខាងលើហៅថា ត្រីធាតុ ដែលបង្កើតបាន ជា 4x4x4=64 បន្សំ ។ ដូច្នេះ បើសិនជាគិតក្នុងអក្ខរក្រមសេនេទិចវិញ វាមានទាំងអស់ ៦៤ ធាតុ ។ ធាតុទាំង ៦៤ ត្រូវបានប្រើដើម្បី បង្កើតជាអាស៊ីតអាម៊ីណូ និង បូ្រតេអ៊ីន ។ លោកសស្រ្តាចារ្យ ប៉េរ៉េ បានកត់សម្គាល់ឃើញថា បើគាត់ធ្វើការដំរៀប ចំនួនតួអក្សរ DNA ក្នុងតារាង T-C-G-A គាត់និងទទួលបានគំរូដ៏គួរឱ្យចាប់អារម្មណ៏មួយ ។ បន្ទាប់មកគាត់ធ្វើការបែងចែកតារាងនោះជា ២ ផ្នែក ដូចរូបខាងក្រោម ។ រួចគាត់សរសៃ DNA នៃក្រូម៉ូសូម កោសិការបស់មនុស្ស ដែលមាន ១០០០ លានត្រីធាតុ ។ គាត់រាប់ចំនួនត្រីធាតុតាមប្រភេទនីមួយៗ ហើយកត់ចូលទៅក្នុងតារាង ៖
១. តារាងបំនែងចែកត្រីធាតុទីមួយ

ពេលដែលគាត់បូកចំនួនតួលេខនៃប្រភេទត្រីធាតុក្នុងប្រអប់ពណ៌ស និង ក្នុងប្រអប់ពណ៌ខ្មៅគាត់បានសមាមាត្រ 1:1 ។ នេះមិនមែនជាសមាមាត្រនៃតម្លៃប្រហែលនោះទេ តែជាតម្លៃពិតជាក់ស្តែងតែម្តង (ឧ. 1000:1000) ។ ហើយបន្ទាប់មក ប៉េរ៉េ បែងចែកតារាងដូចខាងក្រោមនេះវិញ៖
២. តារាងបំនែងចែកត្រីធាតុទីពីរ

តាមរយៈតារាងខាងលើនេះ ប៉េរ៉េ រកឃើញថាសមាមាត្ររវាងត្រីធាតុក្នុងប្រអប់ពណ៌ស និង ប្រអប់ពណ៌ខ្មៅ មានតម្លៃ 0.690983 = (3Phi)/2 ។ Phi = 1.618… ដែលជា “Golden Ratio.” ។ គាត់ក៏រកឃើញសមាមាត្រ 0.690983 ដូចគ្នាដែរសម្រាប់ តារាងបែងចែកពីរខាងក្រោមទៀត ៖
៣. តារាងបំនែងចែកត្រីធាតុទីបី

៤. តារាងបំនែងចែកត្រីធាតុទីបួន

ជាថ្មីម្តងទៀត ផលធៀបចំនួនសរុបនៃត្រីធាតុក្នុងប្រអប់ពណ៌ស ទៅនិងប្រអប់ព៌ណខ្មៅ មានតម្លៃស្មើនិង 0.6909 ជាមួយនឹង កំរិតភាពលំអៀងតិចជាង ១ភាគ ១ពាន់ ។ ហើយខាងក្រោមនេះជាសមាមាត្រដែលគាត់រកឃើញ ២ ចុងក្រោយ៖
៥. តារាងបំនែងចែកត្រីធាតុទីប្រាំ

ជាមួយសមាមាត្រ 1:1 ។
៦. តារាងបំនែងចែកត្រីធាតុទីប្រាំមួយ

ជាមួយសមាមាត្រ 1:1 ។
បើតាមលទ្ធុផលសមាមាត្រពីក្នុងតារាងនីមួយៗ យើងបាន 3 តារាងមានលទ្ធផលសមាមាត្រ 1.000:1.000 ឯ 3 តារាងផ្សេងទៀតមានលទ្ធផលសមាមាត្រ 0.690983 = (3-Phi)/2 ។ ហើយពេលដែលយើង តម្រៀបពីលើគ្នានូវតារាងទាំង 6 យើងនិងបានសំនុំជណ្តើរ គណិតវិទ្យាមួយមាន 32 កាំមាស “32 golden steps” ។ ហើយដែលបង្កើតបានជាទំរង់ ធរណីមាត្រមួយឱ្យឈ្មោះថា ខ្សែកោង នាគ “Dragon Curve” ដែលជាធរណីមាត្រ fractal ដ៏ល្បី ។ ខាងក្រោមនេះជារូបបង្ហាញពីខ្សែកោងនាគនៃ DNA ។


ហើយអ្នកក៏អាចរកឃើញប្រភេទខ្សែកោងនាគនេះក្នុងការអនុវត្តផ្សេងៗ ទៀត នៅទីនេះ ផងដែរ ។
ការរកឃើញពិសេសផ្សេងៗទៀត៖
- គំរូស្រដៀងគ្នានេះត្រូវបានរកឃើញក្នុងប្រភេទជីវិត ២០ យ៉ាងផ្សេងៗទៀត ។ តាំងពី DNA នៃ វីរុស AID បាក់តេរី និង ថនិកសត្វ រហូតដល់មនុស្ស ។
- អក្សរនិមួយៗ ក្នុង DNA លេចឡើងក្នុងចំនួនកំនត់ជាក់លាក់មួយ និងដែលនីមួយៗ មានគូបំពេញរបស់វា ។ TTT និង AAA ជាគូបំពេញគ្នា និង ដែលមានចំនួនច្រើនជាងគេក្នុង DNA ។
- គំរូនេះបង្កើតបានជាជណ្តើរ មាន ៣២ កាំ នៃប្រេកង់ ដែលប្រេកង់នីមួយៗត្រូវនឹងគូបំពេញមួយ ។
- ចំនួនត្រីធាតុដែលចាប់ផ្តើមដោយ អក្សរ T មានតម្លៃស្មើចំនួនត្រីធាតុដែលចាប់ផ្តើមដោយអក្សរ A
(ដោយកំរិតល្អៀង 0.1% )
- ចំនួនត្រីធាតុដែលចាប់ផ្តើមដោយអក្សរ C មានចំនួនស្មើនឹងចំនួនត្រីធាតុដែលចាប់ផ្តើមដោយអក្សរ G ។
- តារាងកូត សេនេទិចត្រូវបានគេចាត់ទុកថាជា ស្វ៊ីត Fractal ដែលមានន័យថាគំរូប្រភេទនេះមានវិមាត្រកើនឡើងទៅតាមលំដាប់របស់ពួកវា ។
- ប៉េរ៉េ ក៏រកឃើញនូវ គំរូស្រដៀងគ្នានេះដែរក្នុងជីវិតនិង វិទ្យាសាស្រ្តបច្ចុប្បន្ន ។
អ្វីដែលខ្ញុំបានលើកមកពន្យល់ទាំងប៉ុន្នាននេះគ្រាន់តែជាប្រត្យក្សភាពដ៏តូចមួយ ប្រៀបបានទៅនឹងធីបនៃដុំទឹកកកអៃស្ប៊ែរ ។ វាមានចំនុចសំខាន់ ក៏ដូចជាសេចក្តីពន្យល់លំអិតបន្ថែមច្រើនទៀត ដែលខ្ញុំមិនបានបកស្រាយអស់ក្នុង

ប្លក់ដ៏តូចនេះ ។ ប៉េរ៉េបានបន្តការស្រាវជ្រាវរបស់គាត់ ក្នុងនោះមានឯកសារជាច្រើនត្រូវបានគេត្រៀមសំរាប់ការបោះពុម្ភ ។ ប្រសិនជាលោកអ្នកចេះភាសាបារាំង ខ្ញុំសូមណែនាំឱ្យអាន សៀវភៅរបស់គាត់ “Codex Biogenesis” និង គេហទំព័រភាសាបារាំង របស់គាត់ ក៏ដូចជាភាសាអង់គ្លេស។
ដូច្នេះសរុបទៅទាំងអស់នេះមានន័យថាម៉េច?
- ការ ចម្លងយក កំហុសមិនមែនជាប្រភពនៃប្រព្រឹត្តទៅជាវិវត្តក្នុង DNA នោះឡើយ ពីព្រោះប្រសិនបើវាជាការពិតនោះ ជាលទ្ធផលពិតជាបណ្តាលឱ្យអក្សរទាំងអស់មានតម្លៃត្រឺមតែប្រហែលប៉ុណ្ណោះ ។
- ការនេះបង្ហាញយ៉ាងច្បាស់ថាការវិវត្តនៃមុយតាស្សង់ មិនមែនជារឿងចៃដន្យនោះទេ ។ ផ្ទុយទៅវិញវាត្រូវបានគ្រប់គ្រងដោយ ម៉ាទ្រីស អេវូលុយស្សុង យ៉ាងប្រាកដមួយ ។
- ពេលដែល កោសិកាធ្វើមីតូស ការផ្លាស់ប្តូរ DNA រវាងគ្នានិងគោរពតាម គោលការណ៏គណិតវិទ្យា ។
- DNA មានសមត្ថភាពបង្កើតជាថ្មីនូវ ទិន្នន័យដែលបានបាត់បង់ តាមរយៈការគណនា checksum ត្រលប់វិញ ដែលប្រៀបបានដូចជាការគណនានូវ ពត៌មានដែលបាត់ពីសៀវភៅរហែកអញ្ចឹង ។
គ្មានភាសាមនុស្សជាតិណាដែលត្រូវបានគ្រប់គ្រងដោយគោលការណ៏គណិតវិទ្យាដ៏ត្រឹមត្រូវបែបនេះទេ ។ DNA ជាធាតុបង្កជីវិតមួយដ៏តូច ក៏ប៉ុន្តែវាមានភាសាកូតដ៏ច្បាស់លាស់បំផុត ។